ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ឆក់កាបូបពីនារីម្នាក់បានសម្រេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ: នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨និង១០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍តាមរយ:ទូរស័ព្ទហតឡាញថា នៅចំណុចម្តុំ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបនារីជនជាតិខ្មែរម្នាក់ ដែលកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ផ្កាឈូក រួចជិះរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ម្តុំក្លោងទ្វារវត្តលើ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារបាត់បង់រួមមាន៖
-កាបូបស្ពាយ ០១ ក្នុងនោះមាន
-កាបូបដៃ ១
-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE 6PLUS ពណ៌ទឹកប្រាក់
-កាតចាក់វ៉ាក់សាំង ១សន្លឹក
-ឯកសារមួយចំនួន ។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំ ៕

មតិយោបល់