ព័ត៌មានជាតិ

ភ្នាក់ងារក្លឹប Arsenal និងភ្នាក់ងារកីឡាករ Arthur ជួបគ្នាដើម្បីសម្រេចកុងត្រាខ្ចីជើង

បរទេស៖The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងធ្វើការងារខិតខំយ៉ាងខ្លាំងក្នុងការអាចផ្ទេរយកកីឡាករប្រេស៊ីល Arthur ក្នុងលក្ខខណ្ឌខ្ចីជើងមកចូលរួមជាមួយនឹង Emirates ក្នុងពេលរដូវកាលដែលនៅសេសសល់។

ការព្យាយាមរបស់កាំភ្លើងធំ Arsenal បានធ្វើឡើងតាំងតែពីសប្តាហ៍ចុងក្រោយនេះហើយមកដល់ពេលនេះភ្នាក់ងារកីឡាករ Arthur ក៏បានធ្វើដំណើរមកជួបជាមួយនឹងតំណាងរបស់ Arsenal ហើយដែរដើម្បីពិនិត្យលទ្ធភាពនៃការដោះដូរនេះ។

ទោះបីជាយ៉ាងណាក្តីក្លឹប Juventus ដែលជាក្លឹបបច្ចុប្បន្នរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះនៅមិនទាន់បានបង្ហាញភ្លើងខៀវនៅឡើយទេនិងកំពុងស្វែងរកកីឡាករសម្រាប់មកជំនួសតំណែងនេះជាមុនសិន។

Juventus មិនចង់ធ្វើឲ្យក្រុមរបស់ខ្លួនចុះថយក្នុងពេលកំពុងប្រកួតពាក់កណ្តាលរដូវកាលបែបនេះឡើយទោះបីជាមិនមែនជាកីឡាករជម្រើសដំបូងក្តីហើយជាក់ស្តែងកំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករ Bruno Guimaraes របស់ក្លឹប Lyon ដែរប៉ុន្តែការចរចាមិនទទួលបានលទ្ធផលឡើយ៕

មតិយោបល់