ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំងអធិការនគរបាលស្រុក តាមស្ទាក់ឃាត់បានរថយន្ត ធុនធំ០១គ្រឿង នៅចំណុច មុខសាលាស្រុកព្រៃនប់ ជិតរង្វង់មូលសួនច្បារវារេញ នៅវេលាម៉ោង០៤ និង ០០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រោយពីរថយន្តមួយគ្រឿងនេះ បានបុកប៉ះ និងម៉ូតូមួយគ្រឿង នៅលើផ្លូវជាតិលេខ៤ចំណុចជញ្ជីងថ្លឹងរថយន្ត អូចំណារ ចន្លោះគីឡូម៉ែត្រលេខ 196 – 197 ស្ថិតក្នុងភូមិអូឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបរបន្តបើកទៅមុខវ៉ាជែងរថយន្តតូចធំ ក្នុងស្ថានភាពគ្រោះថ្នាក់ ទិសដៅទៅភ្នំពេញ ដើម្បីគេចខ្លួនចំងាយប្រមាណជា១០គីឡូម៉ែត្រ ទើបត្រូវបានកម្លាំងសហការឃាត់បាន នាំទៅកាន់អធិកានគរបាលស្រុកព្រៃនប់ ធ្វការសាកសួរ បន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់