ស្ទឹងត្រែង: នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តធ្វើការចុះបង្រ្កាបរោងសិប្បកម្មកែច្នៃ និងអាឈើប្រណិតខុសច្បាប់របស់ឈ្មួញជនជាតិវៀតណាមមួយកន្លែងត្រង់ចំណុច អូចាំងហា ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។
ចំពោះឈើដែលបានបង្ក្រាបនោះជាប្រភេទឈើធ្នុង ហើយមកដល់រសៀលថ្ងៃទី២០ ខែ ឆ្នាំ ដរដែលនេះ មន្ត្រីជំនាញស្រុកថាឡាបរិវ៉ាត់ នៅមិនទាន់បានប្រាប់ពីចំនួនជាក់លាក់និងចំនួនម៉ែត្រគូប ឲ្យអ្នកយកព័ត៌មានយើងបានដឹងនៅឡើយទេ ព្រោះកំពុងតែប្រមូល។
បច្ចុប្បន្ន ឈើទាំងអស់នោះត្រូវបានជំនាញកំពុងតែរឹបអូសយកមករក្សារទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ហើយ៕
https://youtu.be/nWiLpP4tO78
មតិយោបល់