ព័ត៌មានជាតិ

នគរបាលស្ទឹងមានជ័យ ឃាត់ខ្លួនចោរលួចឆ្កឹះសោច្រវ៉ាក់យកម៉ូតូបានម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង៥ និង៣០នាទីទាបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០១ នាក់ ឈ្មោះ លីម លាងស្រូយ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ពីបទលួច (ឆ្កឹះសោរច្រវាក់យកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ អេង សុខច័ន្ទ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនថតរូបអង្គរ ស្នាក់នៅផ្ទះលេខ៤៥៧ ផ្លូវបេតុង ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកបក្សពួក០១នាក់ទៀតឈ្មោះ ទូច នៅ នី ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ និង ទីលំនៅមិនពិតប្រាកដ បានរត់គេចខ្លួនបាត់ ។ ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងមាន ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៤ ជាម៉ូតូរបស់ជនរងគ្រោះមកវិញផងដែរ៕

photo_2016-08-20_22-45-15

មតិយោបល់