ព័ត៌មានជាតិ

ជនសង្ស័យ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៩និង០០នាទីយប់ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានទទួលដំណឹងថា«មានករណីឆក់យកទូរស័ព្ទ នៅចំណុចមុខដីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ តែជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ» រហូតដល់ម៉ោងប្រហែល ០២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានល្បាតក្នុងមូលដ្ឋាន ដល់ចំណុច មុខក្លោងទ្វារវត្តស្ងួនពេជ្រ ផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ឃើញជនសង្ស័យឈ្មោះ ថោង ច័ន្ទរិទ្ធីពង្ស កំពុងបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BL-7948 ឌុបជនសង្ស័យឈ្មោះ អឿន ដេវីត ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់សាកសួរ ពេលនោះជនសង្ស័យឈ្មោះ អឿន ដេវីត និងជនសង្ស័យឈ្មោះ ថោង ច័ន្ទរិទ្ធីពង្ស បានសារភាពថា«ខ្លួន និងបក្ខពួក ចំនួន០៣នាក់ទៀត (ឈ្មោះ ស៊ុ ដារិទ្ធ ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ, ឈ្មោះ ផល្លី ផល្លា ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ និងឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ជាមនុស្សប្រុស ចំនួន ០១នាក់ ជិះម៉ូតូម៉ាកប៊ីត ពណ៌ខៀវ មិនចាំស៊េរី និងស្លាកលេខ ដែលកំពុងជិះម៉ូតូដល់មុខចំណុចទីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល(សង្កាត់កំបូល) ពិតប្រាកដមែន»។ បន្ទាប់ពីមានចម្លើយសារភាព នៅវេលាម៉ោងប្រហែល ៣និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុ ដារិទ្ធ និងឈ្មោះ ផល្លី ផល្លា ដែលកំពុងដេកនៅក្នុងបន្ទប់ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រួមទាំងមធ្យោបាយ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកប៊ីត ពណ៌សលាយក្រហម ស៊េរី០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HM-3283 លេខតួ 9011586 លេខម៉ាស៊ីន 9011753 នាំយកមកសាកសួរបន្ត ចំណែកជនសង្ស័យឈ្មោះ រ៉ា បានគេចខ្លួនបាត់។

ឃាត់សង្ស័យចំនួន ០៤នាក់៖
១.ឈ្មោះ អឿន ដេវីត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)។
២.ឈ្មោះ ថោង ច័ន្ទរិទ្ធីពង្ស ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)។
៣.ឈ្មោះ ស៊ុ ដារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល (ឃាត់ខ្លួនគ្មានសារធាតុញៀន)។
៤.ឈ្មោះ ផល្លី ផល្លា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (ឃាត់ខ្លួនគ្មានសារធាតុញៀន)។
៥.ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ (គេចខ្លួន)។

សម្ភារៈបន្សល់ទុកមាន៖ ម៉ូតូចំនួន ០២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BL-7948 លេខតួ+លេខម៉ាស៊ីន 8547685, ម៉ាកប៊ីត ពណ៌សលាយក្រហម ស៊េរី០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HM-3283 លេខតួ 1901586 លេខម៉ាស៊ីន 9011753។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់