ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីយកដុំថ្មនិងដាវកែច្នៃគប់និងកាប់ បុគ្គលិកក្រុមហ៊ុនម្នាក់បណ្តាលឲ្យរងរបួស

ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣និង៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្សារហ្គ្រេនមុខផ្ទះលេខ១ង ផ្លូវបេតុង សង្កាត់ចៅមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីព្រួតគ្នាយកដុំថ្ម និងដាវកែច្នៃ គប់ និងកាប់ បណ្តាលឲ្យរងរបួសជាទម្ងន់ និងខូចខាតម៉ូតូ ប្រព្រឹត្តនៅចំណុចភ្លើងស្តុបមុខវិទ្យាល័យជម្ពូរវ័ន្ត ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង៤០នាទី ។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ដាលីន ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកាប់កង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ វ៉េងហ៊ាន គីមហ៊ាង ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ កៅ វិច្ឆិកា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់