ព័ត៌មានជាតិ

កម្លាំងជំនាញសហការគ្នា ឃាត់ជនសង្ស័យ ៣នាក់ ក្នុងចំណោម ៥នាក់ ករណីលួចម៉ូតូបាន១ថ្ងៃ

ភ្នំពេញ: នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម៉ោង៣ និង០០នាទីរសៀល កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចម៉ូតូ និងទូរស័ព្ទដៃ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ម៉ោង ១២និង៤៩នាទី នៅចំណុចក្នុងបន្ទប់ជួលលេខ១២A ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ៥នាក់ គេចខ្លួន ០២នាក់(ឈ្មោះឡុង និងឈ្មោះប៊ី ។

ឃាត់ជនសង្ស័យ ៣នាក់៖
១-ឈ្មោះ ថៅ អ៊ុយ (រុន) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន)។
២-ឈ្មោះ ជា សេងហួរ(ហួរ) ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន)។
៣-ឈ្មោះ អ៊ុង សូរិយ៉ា (យា) ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០២គ្រឿង ទូរស័ព្ទដៃ០២ និងឯកសារមួយ ចំនួនរបស់ជនរងគ្រោះចំនួន ០២នាក់ រួមមាន៖
១-ឈ្មោះ ឈិន គឹមហឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុនដឹកជញ្ជូនម៉ូឌេនឡូតឹរី ស្នាក់នៅបន្ទប់ជួលលេខ១២អា ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
២-ឈ្មោះ មាន សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុនដឹកជញ្ជូន ម៉ូឌេន ឡូតឹរី ស្នាក់នៅបន្ទប់ជួលលខ១២អា ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖
-ម៉ូតូ០១គ្រឿង ម៉ាកស៊ុយសូគីស្មាស់វី ០១គ្រឿង ពណ៌ខ្មៅ ផលិតឆ្នាំ២០19 ពាក់ស្លាកលេខភ្នំពេញHN1-8012។
-ទូរស័ព្ទដៃ០២គ្រឿង (១-ទូរស័ព្ទដៃម៉ាកអាយហ្វូន ០១គ្រឿង , ទូរស័ព្ទម៉ាកOPPO មួយគ្រឿង)។
-កាបូស្ពាយ០១។
-ម៉ាស៊ីនស្កេនឆ្នោត ០១ គ្រឿង និងឯកសារមួយចំនួន ។

សម្ភារបន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IH-3275 របស់ជនរងគ្រោះឈ្មោះ មាន សំណាង(ជនរងគ្រោះ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់