ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយដំណឹងតារាសម្ដែង យូអ៊ីន និងតួឯកស្រីស្រឡាញ់គ្នាក្រៅឆាក

ភ្នំពេញ: គ្រាន់តែខ្សែរឿង«គំនុំខ្មោចក្រមុំទាំង៣»ត្រូវបានដាក់បញ្ចាំងតាមរោងភ្លាម ដំណឹងខ្សឹបខ្សៀវរឿងតារាសម្ដែងប្រុសគឺ លោក យូអ៊ីន និងកញ្ញា នីតា វរវង្សដែលជាតួឯកស្រីនៅក្នុងរឿងនេះ ស្រឡាញ់គ្នាក្រៅឆាកត្រូវបានទម្លាយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺភាគីខាងប្រុសហាក់ចង់ទទួលស្គាល់ ខណ:ដែលខាងស្រីប្រកែកញ៉ាញ។

តារាជាច្រើនដែលបានសម្ដែងក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣» បានអះអាងថារវាងលោកយូអ៊ីន និងកញ្ញានីតា វរវង្ស ពិតជាមានទំនាក់ទំនងនឹងគ្នាក្រៅឆាកប្រាកដមែនដោយក្រៅពីធ្វើដំណើរទៅថតជាមួយគ្នា ពួកគេក៏បានបង្ហាញភាសាអូនបង និងបើកចំហរថាអ្នកទាំងពីរគឺជាអ្នកយល់ចិត្តថ្លើមគ្នានោះដែរ។ ម្នាក់ៗបានពោលពាក្យថា កញ្ញា នីតា វរវង្ស ដែលមុននេះបានអះអាងថាមិនមានអ្នកណានៅពីក្រោយខ្នង គឺពោលឡើងដោយផ្ទុយពីការពិតនោះផង។ មិនខុសពីការលាតត្រដាងរបស់តារាសិល្ប:ដែលបានរួមសម្ដែងក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣» ក្រុមផលិតករក្នុងរឿងនេះមួយចំនួនក៏បានរំលេចឲ្យដឹងនូវព័ត៌មាននេះផងដែរ បើទោះជាអ្នកទម្លាយចេញនៅមិនទាន់ដឹងថាពួកគេស្រឡាញ់គ្នាមែនទែន ឬគ្រាន់តែលេងសើចគ្នាធ្វើឲ្យមានការយល់ច្រទ្បំ។ យ៉ាងណាមិញ នៅក្នុងរឿងនេះ ពួកគេមិនបានសម្ដែងជាតួឯកជាមួយគ្នានោះទេ ដោយនាងនីតា វរវង្ស ត្រូវគេឲ្យសម្ដែងជាតួឯកស្រីក្នុងចំណោមតួឯកស្រី៣គូជាមួយនាយចឺមទៅវិញ។

ថ្លែងប្រាប់ Post News លោក ខន រ៉ាម៉ន ហៅយូអ៊ីន ដែលទើបឡើងកាលីបបានសម្ដែងតួឯក  និងគ្រោងសម្ដែងតួឯកមួយរឿងថ្មីរបស់ផលិតកម្ម«បដិហារ្យភាពយន្ត» បានអះអាងថារវាងលោក និងកញ្ញា នីតា វរវង្ស គឺពិតជាមានទំនាក់ទំនងដែលលោកទទួលស្គាល់លើសពីមិត្តភ័ក្រ្តនៅក្នុងសិល្ប:មែន។ ប៉ុន្តែលោកថានោះគ្រាន់តែជាអារម្មណ៍ចូលចិត្ត និងត្រូវចិត្តជាមួយនាងក្នុងនាមជាមនុស្សដែលបានស្គាល់គ្នាប៉ុណ្ណោះ គឺលោកមិនទាន់ប្រាកដថាជាស្នេហានៅឡើយទេ។ លោកថាប្រសិនបើអ្វីៗវាអាចប្រសើរជាងហ្នឹង គឺអាចដូចអ្វីដែលបានទម្លាយចេញដែរ ប៉ុន្តែសម្រាប់ពេលនេះលោកថាគ្រាន់តែជាមិត្ត ឬអាចហៅថាត្រឹមជាអ្នកសិក្សាពីគ្នា។

ងាកទៅកាន់កញ្ញា នីតា វរវង្ស វិញ នាងបានបញ្ជាក់ថារវាងនាង និងលោកយូអ៊ីន មិនទាន់ថាក្លាយជាស្នេហានោះទេ ដោយសារតែនាងក៏មិនទាន់ចង់គិតដល់រឿងរ៉ាវនោះ និងថាគ្រាន់តែមានអារម្មណ៍ជិតស្និទ្ធិចំពោះលោកក្នុងនាមជាអ្នករួមការងារនៅឡើយ។ នាងបដិសេធថារូបនាងគឺជាសង្សារ ឬជាកំណាន់ចិត្តរបស់លោកយូអ៊ីន ប៉ុន្តែបានទទួលស្គាល់ថាតារាប្រុសរូបនេះក៏មានចំណុចល្អដែលមនុស្សស្រីភាគច្រើនត្រូវការ៕

photo_2016-08-20_23-04-41

photo_2016-08-20_23-04-58

photo_2016-08-20_23-05-02

photo_2016-08-20_23-05-05

photo_2016-08-20_23-05-09

photo_2016-08-20_23-05-13

photo_2016-08-20_23-05-16

photo_2016-08-20_23-05-19

photo_2016-08-20_23-05-23

photo_2016-08-20_23-05-26

photo_2016-08-20_23-05-30

photo_2016-08-20_23-05-34

photo_2016-08-20_23-05-49

photo_2016-08-20_23-05-52

photo_2016-08-20_23-05-56

photo_2016-08-20_23-05-59

មតិយោបល់