ព័ត៌មានជាតិ

បើកបរក្នុងល្បឿនលឿន ពេលមេឃកំពុងធ្លាក់ភ្លៀង បណ្តាលឲ្យរអិលក្រឡាប់រថយន្តផ្ងារជើងស្លាប់ម្នាក់ នៅស្រុកក្រឡាញ់

សៀមរាប: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២១ និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កឡើងដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូមែត្រលេខ៣៥៩-៣៦០ ក្នុងភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B.2677 បើកបរដោយឈ្មោះ ផល សុភាព ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកប​រក្នុងទិសដៅពីលិចទៅកើត បានក្រឡាប់ខ្លួនឯងផ្ងារកង់ឡើងលើ បណ្តាល​ឲ្យស្លាប់ឈ្មោះ ផល សុភាព ។

មូលហេតុ នៃគ្រោះថ្នាក់បណ្តាល​មកពីអ្នកបើកបររថយន្ត បើកមានល្បឿនលឿន និងមេឃកំពុងភ្លៀងធ្វើឲ្យផ្លូវរអិល។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ បានការពារកន្លែងកើតហេតុ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់