តាកែវៈ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីសំណាក់ លោក ជីវ ចាន់ដារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១និង៥៥នាទី លោកឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនបានជនមុខសញ្ញា០១នាក់ ឈ្មោះ ឡាច ស្រី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រកដ រស់នៅភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (មុខសញ្ញាជួញដូរសកម្ម) បន្ទាប់មក លោកអធិការនគរបាលស្រុក បានស្នើសុំយោបល់ពីលោកឧត្តមសេនីយ៍ទោស្នងការ និងសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដើម្បីឆែកឆេរលើខ្លួន និងលំនៅឋាន បានដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន០៨កញ្ចប់ -ទូរស័ព្ទ០២គ្រឿង (ម៉ាកវីវូ០១គ្រឿង ម៉ាកណូគា០១គ្រឿង) ។
បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡេីងដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា៕
មតិយោបល់