ព័ត៌មានជាតិ

សត្វឈ្លូសមួយក្បាល ត្រូវមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

មណ្ឌលគិរី: កាលពីទី៩ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីឧទ្យានុរក្ស នៅស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃកែវសីមា បានទទួលសត្វឈ្លូសចំនួនមួយក្បាល ពីក្រុមបង្រ្កាបបទល្មើស សត្វព្រៃចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានដកហូតពីប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីយកមកសង្រ្គោះ និងថែទាំបឋម ហើយព្រលែងចូលព្រៃវិញ ដើម្បីចូលរួមចំណែកដល់ការអភិរក្សសត្វព្រៃនៅកម្ពុជា៕

មតិយោបល់