ព័ត៌មានជាតិ

Update៖ មិននឹកស្មានសោះ ឈ្លោះគ្នាបន្តិចបន្តួច ប្ដីសម្រេចចិត្តចង.កសម្លាប់ខ្លួន ចោលប្រពន្ធ និងកូនឲ្យកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថិតចំណុចបន្ទប់ជួលលេខG1-09 ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ចង.កសម្លាប់ខ្លួនមួយលើក។

ជនរងគ្រោះឈ្មោះ សុំ សាន់ដេ ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ មានប្រពន្ធ និងកូនម្នាក់។

ដំណើររឿង៖ តាមការផ្តល់ព័ត៌មានពីប្រពន្ធជនរងគ្រោះឈ្មោះ ប៉ាង អេងលី បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ហើយប្រពន្ធបានចេញទៅធ្វើការបាត់ បន្ទាប់មកជនរងគ្រោះបានបោកចានឆ្នាំ រួចហើយបានជិះម៉ូតូចេញទៅក្រៅបាត់ លុះត្រឡប់មកវិញនៅវេលាម៉ោង ១០នាទីយប់ដោយមិននិយាយជាមួយអ្នកផ្ទះ ហើយក៏ចូលដេកបាត់ទៅ។ ហើយព្រឹកឡើងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូទៅស្រុករហូតដល់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ចូលដេកចាក់សោបិតជិតឈឹង ក្រោយមកប្រពន្ធជនរងគ្រោះត្រឡប់មកពីធ្វើការវិញ ក៏បានឃើញស្បែកជើងនៅខាងក្រៅបន្ទប់គោះទ្វារ ក៏មិនបើក ទូរស័ព្ទខលទៅក៏មិនលើក បន្ទាប់មកអ្នកជិតខាងបានយកកៅអីដាក់មើលតាមបង្អួច ស្រាប់តែឃើញជនរងគ្រោះ ចង.ក ស្លាប់បាត់ទៅហើយ ប្រពន្ធគ្រាន់តែឃើញប្ដីចង.កសម្លាប់ខ្លួនស្លាប់បែបនេះ ក៏ដួលសន្លប់បាត់ស្មារតី។

ករណីនេះ ក្រោយពីកើតហេតុបានរាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ បច្ចុប្បន្នសពប្រគល់អោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់