ព័ត៌មានជាតិ

ឃាត់ខ្លួនជនដៃដល់ម្នាក់ ដែលយកកាំបិតខ្វែវកាប់លើបុរសម្នាក់បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណ:កំពុងចូលរួមពិធីខួបកំណើត

សៀមរាប ៖ បុរសម្នាក់ត្រូវបានជនដៃដល់ យកកាំ.បិតខ្វែវកាប់បណ្តាលឲ្យស្លា.ប់ក្នុងថ្លុ.កឈា.ម ខណ:កំពុងចូលរួមពិធីខួបកំណើត ហេតុការណ៍ភ្ញាក់ផ្អើលដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចរោងកម្មពិធីខួបកំណើតមួយកន្លែង ក្នុងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះមានឈ្មោះ សូយ ភីរម្យ អាយុ៤៧ឆ្នាំមុខរបរជាងធ្វើតុកៅអី ស្នាក់នៅចំណុចកើតហេតុខាងលើ ចំណែកជនដៃដល់មានឈ្មោះ ញូវ ទីន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយនិងជនរងគ្រោះ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា​មុនពេលកើតហេតុជនរងគ្រោះ បានមកចូលរួមកម្មពិធីខួបកំណើត នៅចំណុចខាងលើ , ពេលកំពុងតែអង្គុយហូបអាហារ ជាមួយនឹងភ្ញៀវដ៏ទៃទៀត ស្រាប់តែជនដៃដល់ខាងលើ កា.ន់កាំ.បិតខ្វែវកា.ប់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លា.ប់ក្នុងថ្លុ.កឈា.មភ្លាមៗតែម្តង។

ចំណែកជនដៃដល់ ត្រូវបានក្រុមប្រជាការពារ ដែលកំពុងយាមនៅក្នុងកម្មវិធីខួបកំណើត ចាប់ឃាត់ខ្លួនបានភ្លាមៗ ប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្វាវ។

ករណីខាងលើនេះ មិនទាន់ដឹងថា ផ្តើមចេញពីរឿងគំនុំ ឬជារឿងអ្វីនោះទេ ដោយជនដៃដល់ ត្រូវសមត្ថកិច្ចបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកំពុងតែធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់