ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបបើកសុខៗគាំងទៅមុខលែងរួច កង់បីឥណ្ឌាទៅពីក្រោយអកហ្សើ គេចមិនផុតបុកផាំងខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តស៊េរីទំនើបបើកសុខៗ គាំងទៅមុខលែងរួចកង់បីឥណ្ឌាទៅពីក្រោយអកហ្សើគេចមិនផុតបុកផាំងខូចខាតកង់បី យ៉ាងដំណំ តៃកុងរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២ ចំណុចលើផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ៨៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តស៊េរីទំនើបម៉ាក JAGUAR ពណ៌ខ្មៅ បើកដោយបុរសម្នាក់ ។ ចំណែកម៉ូតូកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HE 0540 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ នឹង កង់បីឥណ្ឌាបើកស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ដោយរថយន្តបើកខាងមុខកង់បីឥណ្ឌា បើកពីក្រោយលុះមកដល់ចំណុចកើតហេតុ រថយន្តមានបញ្ហាទៅមុខមិនរួច ស្រាប់តែកង់បីបើកពីក្រោយអកហ្សើគេចមិនផុត ក៏ជ្រុលទៅបុកពីក្រោយ បណ្តាលឱ្យកង់បីខូចខាតយ៉ាងដំណំ តៃកុងរបួសស្រាលឯរថយន្តវិញ រលាត់តិចតួចប៉ុណ្ណោះ ។

ក្រោយពីកើតហេតុ ភាគីទាំងសងខាង បានសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់