ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វិដេអូឃ្លីបបង្ហាញសកម្មភាពចោរកាច់កម៉ូតូនៅជិតសាលាខណ្ឌមានជ័យ

ភ្នំពេញ: គិតត្រឹមរសៀលថ្ងៃទី២៦ សីហានេះ ប្រជាពលរដ្ឋម្នាក់ដែលបានបាត់ម៉ូតូម៉ាកនិចពណ៌ខ្មៅ នៅតែរកមិនទាន់ឃើញ បន្ទាប់ពីចោរបានកាច់កម៉ូតូយកទៅបាត់នៅក្បែរសាលាខណ្ឌមានជ័យ។

យោងទៅតាមប្រភពព័ត៌មានដែល Post News ទើបទទួលបាននៅរសៀលថ្ងៃទី២៦ សីហានេះ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាច់សោម៉ូតូនៅជិតសាលាខណ្ឌមានជ័យយកទៅដោយសុវត្ថិភាព ខណ:ម៉ូតូចតចោលមុខផ្ទះ។

យោងទៅតាមទំព័រហ្វេសប៊ុកឈ្មោះ Sokrom Kongបានបង្ហោះផ្សាយ កាលពីថ្ងៃពុធ ទី២៤ ខែសីហា ថា “នេះជាសកម្មភាពចោរកាច់សោម៉ូតូនៅជិតសាលាខណ្ឌមានជ័យ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ បើបងប្អនស្គាល់ភិនភាគចោរ សូមទំនាក់ទំនង លេខ០១១៥៥៨៨៦១ ឬអធិការខណ្ឌមានជ័យ និងប៉េអឹមខណ្ឌមានជ័យ លេខ086907182 ។ សូមជួយ share ផង សូមអរគុណ”៕

//youtu.be/r6PcxcN3Cmg

មតិយោបល់