កណ្តាលៈ ករណីលួច កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី
ចំណុចក្នុងផ្ទះជនរងគ្រោះភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយជនរងគ្រោះ ចំនួន ០១ នាក់
១-ឈ្មោះវ៉ា ឃាងភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីជំនួយការក្រសួងផែនការ
ទីលំនៅ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ណែកជនសង្ស័យ ចំណែកសង្ស័យចំនួន០៤នាក់
១-ឈ្មោះគង់ សុខជា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។(ឃាត់ខ្លួន)
២-ឈ្មោះសុខ យ៉ុម ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
ទីលំនៅ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។(ឃាត់ខ្លួន)
៣-ឈ្មោះកាំ បឺត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។(គេចខ្លួន)
៤-ឈ្មោះមុត សាវុធ ហៅប៉ក់ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។(គេចខ្លួន)
វត្ថុតាងចាប់យក៖
១-ទូរសព្ទដៃម៉ាកOPPO ចំនួន ០១គ្រឿង
២-ទូរទស្សន៍ម៉ាកSONYចំនួន ០១គ្រឿង
៣-អាគុយចំនួន០១
៤-ម៉ូទ័រស្វាននិងដុំសាកចំនួន០១
៥-ប៉ុស្តិ៍ផ្សារចំនួន០១
៦-កាបូបពណ៌ខ្មៅចំនួន០១
៧-ស្រាចំនួន ០១ដប
(ចាប់យកពីជនសង្ស័យ)
៨-លោហធាតុពណ៌ក្រហមដុំជ្រុងចំនួន០១
៩-លោហធាតុពណ៌ក្រហម(ប្រភេទចិញ្ចៀន)ចំនួន០១ វង់
(ចាប់យកពីម្ចាស់ផ្ទះទិញ លក់មាស)
សំភារៈបាត់បង់៖
១-មាសដុំតូចចំនួន០១
២-កាក់ប្រាក់(មេដៃអាស៊ានមូល)ចំនួន០១
៣-កាក់មាសចំនួន០២(ធំ០១តូច០១)
៤-ត្បូងចំនួន០៨ គ្រាប់
៥-ចិញ្ចៀនផ្លាកទីនដាំត្បូងចំនួន០១
៦-ចិញ្ចៀនដាំត្បូងគ្រីស្តាល់ចំនួន០១
៧-សោរតេលេឡានចំនួន ០២គ្រាប់និងកូនសោរផ្ទះចំនួនមួយចង្កោម
៨-អាវពណ៌ពងក្រសាដៃវែងមានស្លាកគណបក្សប្រជាជនចំនួន០២
៩-ស្រាចំនួន០៤ដប
១០-ឯកសារប្រវត្តិរូបមួយចំនួន
១១-ខ្សែភ្លើងចំនួន២០ដុំ
តាមព័ត៌មាននៅថ្ងៃខែកើតហេតុខាងលើជនរងគ្រោះឈ្មោះវ៉ា ឃាង គាត់បានចេញពីផ្ទះនៅរាជធានីភ្នំពេញហើយមកផ្ទះរបស់គាត់មួយទៀតស្ថិតនៅភូមិអរិយក្សត្រ ដែលផ្ទះរបស់គាត់នោះបានទុកចោលពុំសូវនៅទេពេលមកដល់គាត់បានឃើញផ្ទះរបស់គាត់ត្រូវចោរចូលលួចមាសនិងសម្ភារៈរបស់គាត់អស់ គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ
បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្របានបើកការស៊ើបអង្កេតភ្លាមនិងបានជូនដំណឹងតាមបណ្តារផ្ទះទិញលក់មាសឲ្យបានដឹងនៅពេលមានមុខសញ្ញាណាយកមាសប្រភេទដែលបានបាត់នោះទៅលក់ត្រូវផ្ដល់ព័ត៌មានជូនសមត្ថកិច្ចភ្លាម ស្រាប់តែពេលនោះម្ចាស់ផ្ទះទិញលក់មាសឈ្មោះឈាង ឡៃហៀង បានប្រាប់សមត្ថកិច្ចថានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣:៣៥នាទីគាត់បានទិញមាសដែលមានភិនភាគដូចសមត្ថកិច្ចប្រាប់ពីស្ត្រីម្នាក់ដែលមានទម្ងន់០១តម្លឹង០៩ជី០៦ហ៊ុនក្នុងតម្លៃ៤២៣៣ដុល្លាអាមេរិច ហើយគាត់បានឆែកកាមេរ៉ាឲ្យសមត្ថកិច្ចមើលអត្តសញ្ញាណស្ត្រីនោះ។
លុះនៅថ្ងៃទី២៨.០១.២០២២ វេលាម៉ោង១១:០០នាទីឈ្មោះឈាង ឡៃហៀង បានឃើញស្ត្រីដែលមកលក់មាសឲ្យផ្ទះគាត់នោះគាត់ក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ចទើបសមត្ថកិច្ចបាននាំស្ត្រីនោះមកសាកសួរ ស្ត្រីនោះឈ្មោះសុខ យ៉ុម បានឆ្លើយថាប្អូនរបស់គាត់ឈ្មោះគង់ សុខជា ជាអ្នកឲ្យមាសនោះយកទៅលក់បានលុយចំនួន៤២០០ដុល្លាអាមេរិច ហើយយកទៅឲ្យប្អូនរបស់គាត់ឈ្មោះគង់ សុខជា ។
សមត្ថកិច្ចក៏បានទៅហៅឈ្មោះគង់ សុខជា មកសាកសួរបន្តនៅចំពោះមុខសមត្ថកិច្ចឈ្មោះគង់ សុខជា បានឆ្លើយសារភាពថាខ្លួនគេនិងឈ្មោះកាំ បឺត ឈ្មោះមុត សាវុធ ហៅប៉ក់ ពិតជាបាននាំគ្នាចូលទៅលួចបានមាសនិងសម្ភារៈនៅផ្ទះដែលពុំមានមនុស្សនៅហើយមាសមួយដុំនឹងចិញ្ចៀនមួយវង់បានឲ្យទៅបងស្រីរបស់គេឈ្មោះសុខ យ៉ុម យកទៅលក់បានប្រាក់ចំនួន៤២០០ដុល្លា ហើយគេបានយកលុយនោះទៅចែកគ្នា និងឲ្យបងរបស់គេឈ្មោះសុខ យ៉ុម ព្រមទាំងឲ្យបងប្អូនកូនក្មួយហើយនិងស៊ីចាយជាមួយឈ្មោះ កាំង បឺត និងឈ្មោះមុត សាវុធហៅប៉ក់ នៅភ្នំពេញអស់គ្មានសល់។និងបានលក់សម្ភារៈមួយចំនួនទៀតដូចជាខ្សែភ្លើងនិងម៉ូទ័រស្វានមុនលក់មាសចែកគ្នាចាយអស់ដែរ ។
បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់