ព័ត៌មានជាតិ

ករណីអគ្គិភ័យ ភ្លើងឆេះឡចំអិនជ័រកៅស៊ូក្រែបមួយកន្លែង ខូចខាតសរុបជាទឹកប្រាក់ចំនួន ២០,០០០ដុលា្លរ

ក្រចេះ: នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីអគ្គិភ័យ ភ្លើងឆេះឡចម្អិនជ័រកៅស៊ូក្រែប សង់អំពីបេតុង សសរដែកនឹងដំបូលប្រក់ដែកមួយកន្លែង ចំណុចភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ម្ចាស់ឡឈ្មោះ អ៊ឹង ម៉េងទី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។
ក្រោយទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ បាននាំយករថយន្តពន្លត់អគិ្គភ័យចេញអន្តរាគមន៍ភ្លាមៗ បានបាញ់ទឹកអស់ ១រថយន្ត ពន្លត់រលត់ជាស្ថាពរ។

ការខូចខាតរួមមាន៖
១/ ជ័រកៅស៊ូក្រែបចំនួន2.000Kg
២/ ឡ១ដំបូលទំហំទទឹង.5ម×15ម
សរុប ជាទឹកប្រាក់ចំនួន 20.000$ (ពីរម៉ឺនដុល្លារសហរដ្ឋអាមេរិក)។

ករណីអគ្គិភ័យខាងលើពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕

មតិយោបល់