ព័ត៌មានជាតិ

កូរ៉េខាងជើងសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ

 

(សេអ៊ូល)៖ ក្រសួងកីឡាកូរ៉េខាងជើង នៅថ្ងៃអង្គារនេះបាននិយាយថាខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅក្នុងឆ្នាំ២០២១នេះឡើយ ដើម្បីការពារអត្តពលិករបស់ខ្លួនពីការឆ្លង COVID-19 ។

ក្រសួងកូរ៉េខាងជើងមិនបានឱ្យដឹងអ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីនៅលើគេហទំព័ររបស់ខ្លួនដូច្នេះថា៖ «គណៈកម្មាធិការបានសម្រេចចិត្តថា នឹងមិនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូលើកទី៣២នោះទេ ដើម្បីការពារអត្តពលិកពីវិបត្តិសុខាភិបាលសកលដែលបង្កឡើងដោយ COVID-19 »។

ការសម្រេចចិត្តខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងកាលពីថ្ងៃ២៥ ខែមីនាកន្លងទៅ ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីកីឡា លោក Kim Il Guk៕

Reuters៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១

មតិយោបល់