ភ្នំពេញៈ យុវជន ២នាក់ ម្នាក់ជនដៃដល់ ម្នាក់ទៀតនៅស្ងៀម បានបើករ៉ឺម៉កមួយគ្រឿង ដឹកកូនឆ្កែមួយក្បាល ខណៈពេលកំពុងដឹកកូនឆ្កែ បានលោតចេញពីលើរ៉ឺម៉កចូលរថយន្តកិនងាប់ភ្លាមៗ ធ្វើអោយយុវជនម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ខឹងយ៉ាងខ្លាំងបានគំរាមវាយម្ចាស់រថយន្ត ទាញដុំឥដ្ឋមួយដុំគប់លើស្តុប និងកាំបិតផ្គាក់ដេញកាប់ម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមករាឆ្នាំ ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជន ២នាក់ បើកម៉ូតូរ៉ឺម៉កមួយគ្រឿងដឹកកូនឆ្កែមួយក្បាល នៅខាងក្រោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងខាងលើ ពីលិចទៅកើតស្របគ្នារថយន្តធ្វើដំណើរពីក្រោយ ខណៈពេលបើកមកដល់ចំណុចកើតហេតុកូនឆ្កែ បានលោតចេញពីលើម៉ូតូរ៉ឺម៉កហើយក៏ចូលកង់រថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2B-4012 កិនងាប់តែម្ដង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបន្តទៀតថា ក្រោយពីរថយន្ដកិនកូនឆ្កែងាប់ ម្ចាស់ម៉ូតូរ៉ឺម៉កបានឈប់ហើយបានខឹងយ៉ាងខ្លាំង រួចគំរាមវាយម្ចាស់រថយន្ត និងយកដុំឥដ្ឋមួយដុំគប់ទៅលើស្តុបរថយន្តខាងមុខផ្នែកខាងស្ដាំ ដកសោរថយន្តជិះម៉ូតូរ៉ឺម៉កទៅបាត់មួយសន្ទុះ ក្រោយមកបានយកកាំបិតផ្គាក់ដេញវាយដេញកាប់ម្ចាស់រថយន្ត និងបងប្អូនប្រជាពលរដ្ឋដែលជួយជនរងគ្រោះជាម្ចាស់រថយន្ត ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង កាំបិត ដែកជ្រុង ដែកឆាប ដុំឥដ្ឋ មកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ក្នុងជនោះនសង្ស័យម្នាក់ត្រូវកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ព្រោះជាជនដៃដល់៕
មតិយោបល់