ព័ត៌មានជាតិ

ករណីឃាតកម្មដ៏រន្ធត់! បណ្ដាលឱ្យស្លាប់ មនុស្សចំនួន៥នាក់ នៅ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកពេជ្រាដាខេត្តមណ្ឌលគិរី កាលពីព្រឹក ថ្ងៃទី ៣ ខែ កុម្ភៈឆ្នាំ ២០២២នេះ បានស្រាវជ្រាវ និង រកឃើញ សាកសពជនរងគ្រោះចំនួន ២នាក់ទៀត ក្នុងចំណោម ជនរងគ្រោះ ៦នាក់ និង សរុប អ្នកស្លា.ប់ មានចំនួន ៥នាក់ នៅស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

អំពីឃាត.កម្មឃោរ.ឃៅព្រៃ.ផ្សៃនេះ បានកើតឡើង ទៅលើក្រុមគ្រួសារព្នងមួយ កាលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចស្រុកពេជ្រាដាបានឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់នេះ មានឈ្មោះ ៖

ទី១-ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិព្នង (ស្លា.ប់) ដោយជនសង្ស័យបា.ញ់ត្រូវ ១ គ្រាប់ ចំក្បាលខាងក្រោយ។

ទី២ -មានឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិព្នង (ស្លា.ប់) ។

ទី៣ -ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ (ស្លា.ប់)។

ទី៤-ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ ( រងរបួស) ។

ទី៥ -ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ (ស្លា.ប់)។

ទី៦ -ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ (ស្លា.ប់)។

បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញប្រគល់ជូនទៅសាច់ញាតិ របស់ពួកគេ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចនគរបាលជំនាញ ឥឡូវនេះ កំពុងតែ កំពុងតែបន្ត ស្រាវជ្រាវ និង ស៊ើបអង្កេត ដើម្បីតាមចាប់ជនដៃដល់ នាំខ្លួន មកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

មតិយោបល់