ព័ត៌មានជាតិ

បើករថយន្តគេចរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់កកស្ទះចរាចរណ៍ជាច្រើនម៉ោង

កណ្តាល: ចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ១ រងការកកស្ទះចរាចរណ៍ជាច្រើនម៉ោង បន្ទាប់ពីមានរថយន្តមួយគ្រឿង​បាន​បើក​គេចពីរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើងនៅលើដងផ្លូវ សំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៍នេះបានកើត​ឡើងកាលពី​វេលាម៉ោង ១២និងសូន្យនាទី ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតក្នុងភូមិព្រែកប៉ុស្ដិ៍ ឃុំបន្ទាយ​ដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើយោងតាមប្រពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងស ពាក់ស្លាក​លេខ ភ្នំពេញ 3D-0032 បើកបរដោយបុរសម្នាក់ឈ្មោះ រស់ អាន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើដំណើរចេញពី​ក្រុងបាវិត​ទៅភ្នំពេញ លុះបានមកដល់ចំនុចកើតហេតុ អ្នកបើករថយន្តបានបើកគេចពីរថយន្តម៉ាកហាយឡែនឌ័រ (ទំនងជាអ្នកបើកស្រវឹងបានបើកចូល) បណ្ដាលឲ្យរថយន្តបង្កហេតុក្រឡាប់ផ្ងារជើងទៅលើដងផ្លូវ តែម្តង ។ លុះព្រឹកឡើងម្ចាស់រថយន្ត បានយករថយន្តមកស្ទួចចំនួន២គ្រឿង ដាក់នៅលើ​ផ្លូវជាតិ​កន្លែងកើតហេតុ ប៉ុន្តែដោយសារតែមានប្រជាពលរដ្ឋចេញធ្វើចរាចរណ៍តាមផ្លូវច្រើន ទើបបណ្ដាលឲ្យកកស្ទះនៅចំនុចកើតហេតុ ប៉ុន្តែដោយ​មានការ​អន្តរាគមន៍ពីសមត្ថកិច្ចទើបអាចរំដោះការកកស្ទះនៅគោលដៅកើតហេតុបានដោយរលូនឡើងវិញ ៕

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

មតិយោបល់