ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាប្រុស យូ ឌីស្កូ ស្រាប់តែរំលឹករឿងកាលពី ៣ឆ្នាំមុន ដេកលើគ្រែគួរឲ្យសង្វេគ

(ភ្នំពេញ)៖ តារាសម្ដែងលោក យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ ធ្ងរកាល ពី កំឡុង ឆ្នាំ២០១៧ ដោយ ត្រូវបញ្ជូល ទៅព្យាបាលនៅប្រទេសឥណ្ឌា ដោយបានជំនួយខ្លះពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ការណ៍នេះហើយដែលធ្វើលោក យូ ឌីស្កូ ចងចាំមិនភ្លេច និងតែងតែរំលឹកដល់ គុណ បំណាច់ របស់ អ្នកជួយស្រោចស្រង់ជីវិត ចេញពីជ្រក ទ្វាយមរាជ ។ ជាពិសេសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយស្រោចស្រង់ជីវិតរបស់លោក។

ទិដ្ឋភាពគួរសង្វេគទាំងនោះ បានអណ្ដែតក្នុងការគិតរបស់ យូ ឌីស្កូ សារជាថ្មី ធ្វើឲ្យលោកនឹកឃើញសារជា ដោយបានបង្ហោះរូបភាព ពីរសន្លឹកដែល មានភាព ខុសគ្នា ដាច់ស្រឡះរវាងលលោកពេលដេកលើគ្រែពេទ្យ ខណៈកំពុងធ្លាក់ខ្លួនឈឺធ្ងន់ស្ទើរតែមិនអាចបានឃើញពិភពលោកនេះម្ដងទៀត និងរូបពេលបច្ចុប្បន្ន។ ជាមួយគ្នានឹងសំណេរបង្កប់ដោយការរលឹកនឹកឃើញដល់គុណបុណ្យអ្នកដែលបានជួយសង្គ្រោះរូបលោក។

ជាមួយគ្នានោះតារាប្រុសស្រស់សង្ហា និងពោរពេញដោយទេពកោសល្យ លើការសម្ដែង ខ្សែ ភាពយន្ដគ្រប់ទម្រង់ រូប នេះ បានភ្ជាប់សំណេរយ៉ាងដូច្នេះថា៖ «រំលឹកពេលវេលាមួយ ដែល ខ្ញុំស្ទើរ តែមិន បាន ឃើញ ពិភពលោកមួយនេះទៀត ពេល នោះ គឺថា អ្វីៗលែងសំខាន់ ទៀតហើយ ពេល ដែល យើងនៅ លើគ្រែមួយនោះ តែឥឡវ ខ្ញុំបានវះកាត់ជោគ ជ័យមក ដល់ ពេល នេះរយៈ ពេល បីឆ្នាំ ហើយ ខ្ញុំ សូមអរគុណ (សម្តេចពុកសម្តេចម៉ែ) នឹងពុកម៉ែ ពូមីង បង ប្អូន ខ្មែរក្នុងនឹង ក្រៅ ប្រទេស ទាំងអស់ ដែលបានជួយរូបខ្ញុំ» ។

គួរបញ្ជាក់ថា ក្រោយពីបានជាសះស្បើយពីជំងឺបច្ចុប្បន្នតារាសម្ដែងលោក យូ ឌីស្កូ ហាក់ មាន សាច់ឈាមស្រស់ថ្លាស្ទើរដូចដើមទាំងស្រុងហើយ និងកំពុងឈានជើង ចូលប្រឡូកក្នុងវិស័យ ភាពយន្ដ ឡើង វិញជាបណ្ដើរៗផងដែរ ៕

មតិយោបល់