ព័ត៌មានជាតិ

នារីជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារស្លាប់ ដោយពុំដឹងពីមូលហេតុ

ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញធ្លាក់ពីលើអគារស្លាប់យ៉ាងអាណោចអាធម្ម នៅវេលាម៉ោង ៤:៤៤នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចន្លោះអគារ ដឺព្រីនស៍ផ្លាហ្សា (The Prince plaza) តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវទៅលើសាកសពនារីជនជាតិចិនខាងលើ ដោយមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ជនរងគ្រោះលោតធ្វើអត្តឃាតដោយខ្លួនឯង ឬជាករណីឃាតកម្ម។ បច្ចុប្បន្នសព ជនរងគ្រោះត្រូវបានគេសន្និដ្ឋានថា ជាជនជាតិចិន ភេទស្រី វ័យប្រមាណ ២០ឆ្នាំ តែមិនទាន់មានអត្តសញ្ញាណច្បាស់លាស់នៅឡើយទេ។ សម្រាប់ព័ត៌លម្អិត សូមរង់ចាំតាមដានបន្តនៅពេលក្រោយ៕

មតិយោបល់