ព័ត៌មានជាតិ

កម្លាំងនគរបាល​ស្រុក​ថ្មគោល​ ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​

បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៨​និង​០០​នាទី​ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ​ រ៉ា​យ​ អ៊ា​ន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ រស់នៅ​ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ បាន​ប្ដឹង​ទៅ​លើ​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ ជុំ​ ជឿន​ ភេទ​ប្រុស​ អាយុ​ប្រហែល​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ (​ត្រូវជា​ក្មួយ​)​ ដែល​បាន​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​ខ្លួន​ឈ្មោះ​ អ​.​សម​ អាយុ​១៣​ឆ្នាំ​ រហូត​បាន​សម្រេច​ចំនួន​០១​ដង​ កាលពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​១៩​និង​០០​នាទី​ ត្រង់​ចំណុច​ក្បែរ​ពាង​ក្រោយ​ផ្ទះ​ ស្ថិត​ក្នុង​ក្រុម​ទី​០៩​ ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ។​

​ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ កម្លាំង​នគរបាល​ជំនាញ​ស្រុក​ បាន​ធ្វើការ​សាកសួរ​លើ​ជន​រង​គ្រោះ​ បាន​បញ្ជាក់​អោយ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​១៧​និង​០០​នាទី​ ជនសង្ស័យ​ឈ្មោះ​ ជឿន​ បាន​យក​ទូរស័ព្ទ​ទៅ​សាក​ថ្ម​អា​គុយ​នៅ​នឹង​ផ្ទះ​ខ្លួន​ ក្រោយ​ពីសា​ករួច​ជនសង្ស័យ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១៩​និង​០០​នាទី​ ពេល​ខ្លួន​កំពុង​តែ​ចង​មុង​ដេក​នៅ​សំយាបផ្ទះ​រួច​ចូល​ក្នុង​មុង​រៀប​និង​ដេក​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ​ ជុំ​ ជឿន​ បាន​ដើរមក​ផ្ទះ​ខ្លួន​ម្នាក់ឯង​ដោយ​ពុំ​មាន​ស្លៀកពាក់​ខោអាវ​ទេ​គឺ​ស្លៀក​តែ​ក្រមា​ពណ៌​ផ្កាឈូក​ ហើយ​បាន​ដើរ​តម្រង់​មក​កន្លែង​ខ្លួន​ដេក​ រួច​បាន​ធ្វើ​សកម្មភាព​ចាប់ដៃ​និង​ជើង​អូស​ខ្លួន​ចេញពី​ក្នុង​មុង​ រួច​នាំ​ខ្លួន​ទៅ​កន្លែង​ពាងទឹក​ខាងក្រោយ​ផ្ទះ​ ធ្វើ​សកម្មភាព​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បា​ន​សម្រេច​១​ដង​ ។​

​ករណី​នេះ​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោកស្រី​ឧត្តមសេនីយ៍ត្រី​ រស់​ ជីវី​ ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ ​និង​ការពារ​អនីតិជន​ នៅ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ជុំ​ ជឿន​ មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​ តែ​ជនសង្ស័យ​បាន​ធ្វើការ​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ឡើយ​ ។​ ប៉ុន្តែ​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ចូល​ផ្ទះ​ជន​រង​គ្រោះ​ចំនួន​០២​លើក​ លើក​ទី​១​ វេលា​ម៉ោង​១៧​និង​00​នាទី​ គឺ​ទៅ​សាក​ថ្ម​ទូរ​ស័ព្ទ​ បាន​ជួប​ឪពុក​ ប្អូន​ និង​ជន​រង​គ្រោះ​ ដោយ​ស្លៀកខោ​ខូ​វ​ប៊​យ​ពណ៌​ខៀវ​ជើងវែង​ អាវយឺត​ពណ៌​ខ្មៅ​ដៃ​វែង​ និង​លើក​ទី​២​ វេលា​ម៉ោង​១៩​និង​00​នាទី​ គឺ​ទៅ​យក​ទូ​ស័ព្ទ​វិញ​តែ​អត់​បាន​ជួប​អ្នក​ណា​ទេ​ ដោយ​ស្លៀកពាក់​ខោ​ខាវ​ប៊​យ​ជើងវែង​ព​ណ៌​ខៀវ​អត់​ពាក់អាវ​។​

​ដោយ​ផ្អែក​តាម​ចំលើយ​របស់​ជនសង្ស័យ​បំភ្លឺ​ ជន​រង​គ្រោះ​និង​ឪពុក​ជន​រង​គ្រោះ​បំភ្លឺ​ និង​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​ឃើញ​ថា​ ចម្លើយ​មាន​ភាព​ស៊ីសង្វាក់​ពេលវេលា​គ្នា​ ក្នុង​ពេល​ជនសង្ស័យ​ទៅ​សាក​ថ្ម​ទូរ​ស័ព្ទ​នៅផ្ទះ​ជន​រង​គ្រោះ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ក្នុង​ការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់