ព័ត៌មានជាតិ

កម្លាំងនគរបាលទួលស្វាយព្រៃ១ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ការបូបលុយ

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ការបូបលុយ នៅចំណុចផ្លូវ១៧៣ កែង១៦៧ ក្រុមទី៤៧ ភូមិទី៧ ។ ជនរងគ្រោះឈ្មោះ ញឹម សុខា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ១៧៣ ក្រុម៤៧ សង្កាត់ទួលស្វាយព្រៃ១ ។

ជនសង្ស័យឈ្មោះ ចាន់ រាជ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វា មុខរបរ មិនពិតប្រាកដ ។
វត្ថុតាំងដកហូតរួមមាន៖ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងសមត្ថកិច្ចនគរបាលកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់