ព័ត៌មានជាតិ

ម៉ូតូសណ្ដោងរ៉ឺម៉កបើកលឿនពេក ជ្រុលបុកគូទរថយន្តស្តារិចបែកកញ្ចក់អស់មួយផ្ទាំង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរចរណ៍មួយដែលម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតទៅបុកគូទរថយន្តស្តារិចពីក្រោយបែកកញ្ចក់មួយផ្ទាំង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស្តារិចមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-9048 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏មានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ស្របទិសដៅគ្នាតាមពីក្រោយ ខណ:ពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកគូទរថយន្តពីក្រោយ បណ្ដាលឲ្យបែកកញ្ចក់រថយន្តផ្ទាំងខាងក្រោយមួយផ្ទាំង។

ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋាន ទៅដល់ទីតាំងកន្លែងកើតហេតុ បានធ្វើការវាស់វែងយករថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉កដាក់អែបចិញ្ចើមផ្លូវ ឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ដោយម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ក ចេញថ្លៃជួសជុលទៅម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់