(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជំរុញឱ្យមនុស្សម្នាទាំងអស់ រួមទាំងប្រជាជនអ៊ុយក្រែន កុំខ្វល់នឹងការព្យាករ ពីគ្រោះមហន្តរាយនៃសង្រ្គាម ពាក់ព័ន្ធនឹងការធ្វើសកម្មភាពយោធាភ្លាមៗណាមួយរបស់រុស្ស៊ី។
កាលពីសប្ដាហ៍មុន, មន្ត្រីអាមេរិក២នាក់ បានអះអាងជាថ្មីថារុស្ស៊ីអាចនឹងត្រៀមខ្លួនរាល់សម្រាប់ការបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅពាក់កណ្ដាល ខែកុម្ភៈនេះ ខណៈទីក្រុងម៉ូស្គូមត្រូវបានគេចោទថានៅតែបន្តបង្កើនសកម្មភាពយោធា នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីសប្ដាហ៍មុនក៏បានកត់សម្គាល់ដែរថាអ៊ុយក្រែននឹងលិចបាត់ដូចជាកប៉ាល់ Titanic នោះទេ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងប្រព័ន្ធ ផ្សព្វផ្សាយលោកខាងលិចថាបានដុតបញ្ឆេះភាពភ័យខ្លាច ដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ សេដ្ឋកិច្ចអ៊ុយក្រែន ខណៈមិនមានរថក្រោះមួយគ្រឿងណាសោះ នៅតាមដងផ្លូវ។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក Kuleba បានលើកឡើងថា «សព្វថ្ងៃ, អ៊ុយក្រែនមាន កងទ័ពដ៏ខ្លាំងក្លា និងមានការគាំទ្រយ៉ាងខ្លាំងមិនធ្លាប់មានពីសំណាក់អន្តរជាតិ គួបផ្សំជាមួយជំនឿចិត្តយ៉ាងមុតមាំរបស់ប្រជាជនអ៊ុយក្រែនចំពោះប្រទេស របស់ពួកគេ។ សត្រូវទេដែលជាអ្នកខ្លាចពួកយើង មិនមែនពួកយើងជាអ្នកខ្លាចពួកគេឡើយ»៕
ប្រភព៖ Reuters





មតិយោបល់