ជនសង្ស័យម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃ ០៨ ខែកុម្ភៈ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះមកប្តឹង។
អធិការនគរបាលស្រុកទឹកផុសលោកវរសេនីយ៍ឯក ខែម វិបុល បានឲ្យដឹងនៅល្ងាចថ្ងៃទី ០៨ ខែកុម្ភៈនេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ហ៊ុន ផាន ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ៤ និង ៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅលើផ្ទះស្រី្តរងគ្រោះ អាយុ ៥១ ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ជាមួយគ្នា។
អធិការនគរបាលស្រុកទឹកផុសបានឲ្យដឹងទៀតថា ជនសង្ស័យនិងក្រុមគ្រួសាររងគ្រោះត្រូវជាបងប្អូនធ្លាប់ឡើងចុះធម្មតា។ តែថ្ងៃនេះហាក់ស្ងាត់ឱកាសល្អ បានចាប់ស្រីរងគ្រោះរំលោភពេលប៉ុន្តែនាងបានរើបម្រាស់ ប្រតាយប្រតប់គ្នាហើយបានស្រែកឆោឡោខ្លាំងៗ និងហៅ ឈ្មោះ អៀង តុប ឲ្យជួយពេល នោះអៀង តុប បានទៅជួយទើបជនសង្ស័យឈ្មោះ ហ៊ុន ផាន បានបញ្ឈប់សកម្មភាពហើយចុះទៅផ្ទះបាត់ទៅ ។
ក្រោយកើតហេតុ គ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងសមត្ថកិច្ចជំនាញចុះទៅបានធ្វើការឃាត់ខ្លួនជនសង្ស័យតាមបណ្តឹងជនរងគ្រោះភ្លាមៗ នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ហើយនាំយកមកអធិការដ្ឋាននគរបាលស្រុកទឹកផុស សួរចម្លើយរួចកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការនគរបាលខេត្តចាត់ការបន្តទៅសាលាដំបូងខេត្ត និងត្រូវតុលាការខេត្ត ធ្វើការឃុំខ្លួននៅថ្ងៃទី០៨ នេះហើយ៕


មតិយោបល់