ព័ត៌មានជាតិ

ករណីភ្លើងធូបឆេះរាល បណ្ដាលឲ្យឆេះផ្ទះខូចទាំងស្រុង

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៨​ ខែកុម្ភ:​ ឆ្នាំ​២០២២​ វេលា​ម៉ោង ​១១​និង​០០​នាទី​ ត្រង់​ចំណុច​ប៉ា​លហាល​ ស្ថិត​នៅ​ភូមិ​មុខរា​ហ៍​០១​ ឃុំ​មុខរា​ហ៍​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ ០១​ខ្នង​ ទំហំ​ ៤​ម៉ែ​៣​ x​ ៦​ម៉ែត្រ​ ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​ស័ង្កសី​របស់​ឈ្មោះ​ ឈិ​ន​ គែល​ ភេទ​ប្រុស​ អាយុ ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ (​ឆេះ​ខូចខាត​ទាំងស្រុង​)​។​

តាម​ការ​រាយការណ៍​ជាបឋម​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​ ខណ:​ម្ចាស់ផ្ទះ​មិន​នៅ​ទៅ​កម្មវិធី​ការ​បងប្អូន​។​ ដោយ​មូលហេតុ​ឆេះ​ភ្លើង​ធូប​រាល​នៅ​ក្នុងផ្ទះ​ ។​

ក្នុង​នោះ​សម្ភារ:​ខូចខាត​រួម​មាន​៖​ -​ អង្ករ​ចំនួន​១០០​គី​ទ្បូ​ក្រាម​ -​ជី​ចំនួន​០៣​កា​រ៉ុ​ង​ -​ ថ្នាំង​បាញ់​ស្រូវ​ ចំនួន​០៣​កា​ដុ​ង​ -​ កង់​ចំនួន​០១​គ្រឿង​ -​បង្គា​ចំនួន​ ៥០០​ក្បាល​ -​ថវិការ​ ចំនួន​ ១,០០០,០០០​រៀល​ ។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ស្រុក​ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ម្ចាស់ផ្ទះ​ឡើង​វិញ​ ៕

មតិយោបល់