ព័ត៌មានជាតិ

ខ្លាំងដល់ម្លឹង! គ្រាន់តែមើលមុខចំមិនបាន លើកគ្នាទៅកាប់ប្រហារជនរងគ្រោះចំនួន ២លើកភ្លាមៗ ទីបំផុតត្រូវនគរបាលបង្រ្កាបឃាត់ខ្លួន ២នាក់

បាត់ដំបងៈ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងក្នុងអង្គភាពនាំខ្លួនជនសង័្សយចំនួន ២នាក់គឺឈ្មោះ សម្បត្តិ ចាន់ថន ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ជាកម្មករ និងឈ្មោះ កំសត់ ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ ជាកម្មករ ដោយរួមនឹងវត្ថុតាងដាវសាំម៉ូរ៉ៃចំនួន ០១ដើម ម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវគ្មានស្លាក លេខជាម៉ូតូ(ចាស់) មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។

មូលហេតុ៖ ដែលឈានដល់ការនាំខ្លួនមកនះគឺកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី នៅ ចំណុចក្រុមទី០៥ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឲ្យមានរបួសជនរងគ្រោះ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តមួយកើតឡើង ដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យចំនួនមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដុំថ្ម គប់នឹងកាប់ទៅលើជនរងគ្រោះឈ្មោះ លឹម ពិសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ មេការចុងភៅ រងរបួសធ្ងន់ និងឈ្មោះ រឿន ចាន់រី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង រងរបួស ស្រាលហើយបំផ្លាញម៉ូតូចំនួន ០២គ្រឿងម៉ាក ហុងដាឌ្រីមរបស់ឈ្មោះ ជិន គារាជ ភេទប្រុស អាយុ ២៣ឆ្នាំ និងម៉ូតូរបស់ឈ្មោះ សត់ សាយ ភេទប្រុស អាយុ១៨ឆ្នាំ បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងខូចខាតជាដំណំ។

ក្រោយកើតហេតុក្រុមជនបង្ក បាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុហើយជនរងគ្រោះ និងក្រុមគ្រួសារបានរាយការណ៍អំពីករណីនេះមកសមត្ថកិច្ចនគរបាល ហើយផ្តើមពីពេលទទួលព័ត៌មាននេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅ កំណត់មុខសញ្ញាបាននិងនាំខ្លួនមកសាកសួរ។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានឱ្យដឹងថា គ្មានមូលហេតុណា មួយដែលក្រុមបង្កនេះគប្បីប្រព្រឹត្តបែបនេះទៅ លើជនរងគ្រោះនោះទេ ព្រោះពួកគេគ្មានគំនុំអ្វីពីមុនមកសោះ ជាមួយគ្នា កាលនោះនៅពេលកើតហេតុជន រងគ្រោះដែលចេញពីបម្រើការងារជាអ្នករត់តុក្នុងពិធីមង្គលការមួយកន្លែងនៅមូលដ្ឋាននេះឈប់ ម៉ូតូដើម្បីចាក់សាំង ពេលនោះឃើញក្រុ មជនបង្កនេះស្ថិតនៅទីនោះ ហើយគ្រាន់តែបានមើលមុខចំប៉ុណ្ណឹងសោះ ក៏ស្រាប់តែជនបង្កបើក ការកាប់ចាក់ភ្លាម ទៅលើជនងគ្រោះ តែម្តង បន្ទាប់មកពួកគេជិះម៉ូតូទៅបាត់ ខណៈជនរងគ្រោះទាំងពីរកំពុងចុកចាប់ដោយ ស្នាមរបួសនៅកន្លែងកើតហេតុ ពេលនោះក្រុមជនបង្កនាំបក្ខ ពួកច្រើនមកម្តងទៀត ហើយធ្វើសកម្មភាពជា លើកទីពីរ តែត្រូវបានប្រជាពលរដ្ឋនៅទីនោះជួយអន្តរាគមន៍ទើបក្រុមបង្កគេចខ្លួនអស់ទៅ ហើយជនរងគ្រោះត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ខាងលើពួកខ្លួនទាំងពីរ នាក់ព្រមទាំងបក្ខពួកផ្សងទៀតបានធ្វើសកម្មភាព យកដាវសាំមូរ៉ៃ ពណ៌ស នឹងដុំថ្ម គប់និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ស្រាលនិងខូចខាតម៉ូតូចំនួនពីររឿងពិតប្រាកដមែន ។

ពេលនេះនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់