ព័ត៌មានជាតិ

ដោះស្រាយកំហឹងទាញយកម៉ាស៊ីនថតរូប វាយក្បាលប្អូនប្រុសបង្កើតឲ្យរងរបួស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃ ព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៩ និង៣០នាទី មានករណីហិង្សាក្នុងគ្រួសារ ដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើង ត្រង់ចំណុចក្រុមទី០៣ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យឈ្មោះ អ៊ិន ហ៊ាង ហៅ សំអាត ភេទប្រុស អាយុ៤០ ឆ្នាំ មានទីលំនៅភូមិគោកពន្លៃ សង្កាត់អូរ ម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានយកម៉ាស៊ីនថត វាយក្បាលជនរងគ្រោះត្រូវជាប្អូនបង្កើត ឈ្មោះ អ៊ិន ហ៊ាន ហៅយ៉ាត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាង លើបណ្តាលឱ្យរងរបួសត្រង់ក្បាល ។

បន្ទាប់ពីពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង សុំឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ ចំពោះសកម្មភាពរបស់បងបង្កើតនេះ ហើយនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ អនុវត្តយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម៉ាល់ នាំខ្លួនជនបង្កខាងលើមកសាកសួរនិងសម្រេចឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នះជនសង្ស័យនគរបាលបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ ៕

មតិយោបល់