ព័ត៌មានជាតិ

រថយន្តធុនធំបើកកៀរម៉ូតូរទេះ និងម៉ូតូរ៉ឺម៉កទៅប៉ះរថយន្តហ្វតមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរងយន្តកូរេធុនធំ បានបើកគៀជាមួយម៉ូតូអ្នកលក់មីគុយទាវ រួចទៅគៀរជាមួយម៉ូតូសណ្តោយរ៉ឺម៉កដឹកទឹកកក រួចជ្រុលទៅប៉ះរថយន្តហ្វត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកូរេធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-4729 ដែលបើកបរទិសដៅពីត្បូងទៅជើងស្របទិសទាំង ៤គ្រឿង រហូតមកដល់ចំណុចកើតហេតុបានកៀរម៉ូតូរទេះលក់បបរគុយទាវ មី បានជ្រុលទៅប៉ះជាមួយម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកក ក៏ជ្រុលទៅប៉ះជាមួយរថយន្ត Ford ពាក់ស្លាកលេខ 2AK-8711 បណ្តាលឲ្យរងការខូចខាតទ្វារខាងឆ្វេងយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែង និងរាយការណ៍ទៅផ្នែកជំនាញ ចុះវាស់វែងដាក់ខាង ដើម្បីឲ្យធ្វើការសម្របសម្រួលគ្នាមួយជំហានសិន៕

មតិយោបល់