កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ករណីអំពើលួច (កាច់កម៉ូតូ) នឹងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ចំណុចកើតហេតុ ភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ខុន ទីណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកមីក្រូហិរញវត្ថុ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ជនសង្ស័យមានគ្នា៣នាក់ ៖(គេចខ្លួនម្នាក់)៖ ១/ឈ្មោះ មាឃ សុវណ្ណារ៉ា ហៅមាស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជអានីភ្នំពេញ(ឃាត់ខ្លួន) ។
២/ឈ្មោះ សុខ ហឿន ហៅហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ៣/ឈ្មោះ វី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (រត់គេចខ្លួន) ។
វត្ថុតាងចាប់យក៖ ១/ម៉ូតូមួយគ្រឿងម៉ាក់ HONGDA DREAM ពណ៌ខ្មៅ ស៊េរី២០១២ពាក់ស្លាកលេខភ្នំពេញ 1BH.1489(ម៉ូតូរបស់ជនរងគ្រោះ) ។ ២/ម្សៅក្រាមថ្លាពណ៌ស សង្ស័យសាធាតុញៀនមួយកញ្ចប់មធ្យម ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មករត់តុកា (ស៊ីឈ្នួលគេ) នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ពេលចប់ការងារជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកផ្ទះថៅកែចុងភៅឈ្មោះ ចាន់ ជឿន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយចតម៉ូតូនៅខាងមុខផ្ទះ ។
លុះដល់ថ្ងៃកើតហេតុស្រាប់ជនសង្ស័ទាំងបីនាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក់ ស៊ុយ ស៊ូគីនិច ពណ៌ទឹកប្រាក់ ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1AF.3278 មកឈប់នៅលើផ្លូវជាតិលេខ១ មុខផ្ទះរបស់ឈ្មោះ ចាន់ ជឿន ភេទប្រុស រួចឈ្មោះ វី ភេទប្រុស បានចូលមកធ្វើកម្មភាព លួចកាច់កម៉ូតូរបស់ជនរងគ្រោះ ចំណែកឯឈ្មោះ មាឃ សុវណ្ណារ៉ា ហៅមាស ភេទប្រុស និងឈ្មោះ សុខ ហឿងហៅហេង ភេទប្រុស នៅចាំកន្លែងម៉ូតូ បន្ទាប់ពីធ្វើសកម្មភាពរួច ឈ្មោះ វី ភេទប្រុស បានអោយឈ្មោះ មាឃ សុវណ្ណារ៉ា ហៅមាស ភេទប្រុស ជិះម៉ូតូរបស់ជនរងគ្រោះឌុបឈ្មោះ សុខ ហឿង ហៅហេង ភេទប្រុស ចំណែកឈ្មោះ វី ភេទប្រុស ជិះម៉ូតូម៉ាក់ស៊ុយ ស៊ូគីនិច ភ្លាមនោះជនរងគ្រោះឃើញក៏បានស្រែកថាចោរៗ និងបានដេញតាមរហូតដល់ឃុំដីឥដ្ឋ ក៏ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋឃុំដីឥដ្ឋឃាត់ខ្លួន បានយកមកសាកសួរនៅប៉ុស្តិ៍ដីឥដ្ឋ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនរួមជាមួយបក្សពួកពិតជាប្រព្រឹត្តអំពើលួច និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ពិតប្រាកដមែន និងបានសារភាពទៀតថា ខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាពលួច នឹងឆក់ជាច្រើនលើកមកហើយ និងធ្លាប់ជាប់ពន្ធនាគារម្ដង (ករណីលួច) ។
ក្រោយពីសួរនាំរួចជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់