(កាប៊ុល)៖ ក្រសួងការបរទេសនៃរដ្ឋាភិបាលតាលីបង់ ប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទ ទី១១ ខែតុលានេះ បាននិយាយថា កិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក នឹងត្រូវរៀបចំឡើងបន្តទៀត ប្រសិនបើចាំបាច់។
បើតាមក្រសួងការបរទេសអាហ្វហ្កានីស្ថាន កិច្ចសន្ទនារយៈពេល២ថ្ងៃ រវាងប្រតិភូរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាននិងសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅយ៉ាងប្រសើរ។ បញ្ហានយោបាយត្រូវបានពិភាក្សាលម្អិត កំលុងជំនួបពិភាក្សានោះ ហើយការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងទីក្រុងដូហា ត្រូវបានអាហ្វហ្កានីស្ថានចាត់ទុកជា មធ្យោបាយដ៏ល្អបំផុត សម្រាប់ការដោះស្រាយបញ្ហានានា
នេះគឺជាជំនួបទល់មុខគ្នាលើកដំបូងរវាង ទីក្រុងវ៉ាស៉ីនតោននិងក្រុមតាលីបង់ គិតចាប់តាំងពីការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងខែសីហា ឆ្នាំ២០២១។ ចំណែកឯ សហរដ្ឋអាមេរិកក៏បានអះអាងដែរថាកិច្ចប្រជុំនេះបានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ៕
ប្រភព៖ xinhua
មតិយោបល់