ភ្នំពេញៈ (ព័ត៌មានបឋម) នៅម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ដើរចូលឡានអ្នកបើកបរឆ្លងកាត់ផ្លូវ ត្រូវកិនខ្ទេចចំពាក់កណ្តាលដងខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ នៅក្រោយពេលកើតហេតុ រថយន្តបានបើកគេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុកតែសាកសពជនរងគ្រោះ នៅនឹងកន្លែងកើតហេតុ ។ បន្ទាប់ពីកើតហេតុរួចមក ក៏មានវត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើលតាមនីតិវិធិផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់