ភ្នំពេញៈ ភ្នាក់ងារ Post news បានរាយការណ៍មកថា កម្មកររោងចក្រស្មាតធី ប្រមាណ៣០នាក់ នៅម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៥សីហានេះ បានដួលសន្លប់ជាបន្តបន្ទាប់ ហើយពេលនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសមះ (ពេទ្យលោកសង្ឃ)។
រហូតមកទល់ម៉ោងជិត១រសៀលនេះ អាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុដែលកម្មករទាំងនោះបានដួលសន្លប់នោះទេ។
សូមបញ្ជាក់ថា រោងចក្រស្មាតធីមានទីតាំងនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
មតិយោបល់