ព័ត៌មានជាតិ

បង្រ្កាបករណីបញ្ជល់មាន់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់

បាត់ដំបងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុសំពៅលូន បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បង្ក្រាបករណីលេងល្បែងស៊ីសង (ជល់មាន់) ចំនួន ១ករណី នៅចំណុចចំការ ស្ថិតក្នុងភូមិអូល្វារ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យជាអ្នកលេងចំនួន៦នាក់៖

១-ឈ្មោះ សួង រ៉ាម៉ន ភេទប្រុស អាយុ ៤២ឆ្នាំ
២-ឈ្មោះ វ៉ាន់ នី ភេទប្រុស អាយុ ៥៦ឆ្នាំ
៣-ឈ្មោះ អែម អុល ភេទប្រុស អាយុ ៤៧ឆ្នាំ អ្នកទាំងបី មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
៤-ឈ្មោះ ឃឹន សង្វាត ភេទប្រុស អាយុ ៤០ឆ្នាំ
-ឈ្មោះ ហ៊ាន ភឿប ភេទប្រុស អាយុ ៥៦ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិក្បាលស្ពាន ឃុំក្បាលស្ពាន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
៦-ឈ្មោះ យ៊ួម ផល ភេទប្រុស អាយុ ៦៦ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដកហូតវត្ថុតាងរួមមាន៖ មាន់ជល់ ចំនួន ៣ក្បាល, ចង្ក្រានហ្គាស ចំនួន ១, ប្រដាប់ស្អំមាន់ ចំនួន ១, កៅស៊ូសម្រាប់ធ្វើសង្វៀនមាន់ ចំនួន ១ដុំ, កម្រាលក្រាលក្នុងសង្វៀនមាន់ ចំនួន ៤ផ្ទាំង,​ ប្រាក់បាត ៧,០០០បាត, ប្រាក់រៀល ចំនួន ៤០០,០០០រៀល,​ ទូរស័ព្ទ ចំនួន ៤គ្រឿង និងម៉ូតូ ចំនួន ៣គ្រឿង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំចុះកិច្ចសន្យា ព្រមទាំងឲ្យក្រុមគ្រួសារធានាខ្លួន វិលត្រឡប់ទៅមូលដ្ឋានវិញ ៕

មតិយោបល់