ភ្នំពេញៈ អ្នកញៀនល្បែងបញ្ជល់មាន់៩នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យនារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។
លោក គិត វណ្ណ អធិការរងនគរបាលខណ្ឌបានឲ្យដឹងថា ក្រោយទទួលព័ត៌មានស្តីពីទីតាំងល្បែងជល់មាន់ខាងលើនេះ កម្លាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានចុះទៅបង្ក្រាបជាក់ស្តែង ហើយពេលនោះក្រុមអ្នកញៀនល្បែងជាច្រើននាក់ បាននាំគ្នារត់ ប៉ុន្តែអ្នកញៀនល្បែង៩នាក់ ត្រូវបានឃាត់ខ្លួន។
ក្រោយពីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំងនោះ ត្រូវបានយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរង់ចាំការសួរនាំបន្ថែម៕
មតិយោបល់