ព័ត៌មានជាតិ

កម្លាំងនគរបាលពីរស្រុករួមគ្នា បង្រ្កាបល្បែងភ្នាល់ជល់មាន់មួយករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន១១នាក់ អប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

បាត់ដំបង: កាលពីថ្ងៃ ព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី នៅចំណុចព្រំប្រទល់ស្រុកបាណន់ និងស្រុកសង្កែ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តជាប្រចាំនូវយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញនៅអធិការដ្ឋាន រួមសហការជាមួយកម្លាំងនគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការនគរបាលស្រុកចុះបង្ក្រាបល្បែងភ្នាល់ (ជល់មាន់) ០១ករណីក្នុងបទល្មើសជាក់ ស្តែង និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន១១នាក់ ដូចមានឈ្មោះខាងក្រោម៖

១-ផាត សាវេត ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិកំពង់បីដោក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឌួង តុងហាយ ភេទប្រុស អាយុ ៨០ឆ្នាំ ទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ទុយ វង់ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។
៤-ទា សូរិយា ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។
៥-នាង គ្រឿត ភេទប្រុស អាយុ៦៥ឆ្នាំ ទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។
៦-ប៊ុន ថន ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
៧-ប៊ី សូវីត ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។
៨-អ៊ឹម សិទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។
៩-ប៊ូ សុជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។
១០-ឈឿន សូវៀត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
១១-យុត យៀង ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិស្តៅ ឃុំបាយដំរាំស្រុកបាណន់ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតបានរួមមាន៖
– មាន់ឈ្មោល ០២ក្បាល , កៅស៊ូហ៊ុមធ្វើសង្វៀនមាន់០២, ជញ្ជីងថ្លឹងមាន់០១, ឆ្នាំងដាំទឹកស្អំមាន់០១, ក្រណាត់ក្រាលសង្វៀន០២, ធុងទឹកកក០១, ពិដុងទឹក០១ និងម៉ូតូ ១០គ្រឿង ។

ករណីខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ហើយឱ្យក្រុមគ្រួសារផ្តិតមេដៃធានាយកទៅអប់រំបន្តនៅមូលដ្ឋាន ៕

មតិយោបល់