ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុកបង្គោលថ្ម និងដើមឈើ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុកបង្គោលថ្ម និងដើមឈើស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ ចំណុចមុខវិមានអាហារតាមបណ្តោយមហាវិថីOCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ដែន ភេទប្រុស អាយុប្រហែល ២០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា Scoopy-I 110CC ពណ៌ស ស៊េរី 2020 ពាក់ស្លាកលេខ កណ្ដាល 1AH-0160 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនខាងលើ បានជិះម៉ូតូមួយគ្រឿងខាងលើ តាមបណ្តោយមហាវិថី OCIC ពីជើងទៅត្បូង បានបុកបង្គោលថ្ម និងខ្ទាតទៅបុកដើមឈើបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទៅដល់ពិនិត្យរួចរាល់ក៏ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តព្រៃវែង៕

មតិយោបល់