ព័ត៌មានជាតិ

បុរសញៀនស្រាម្នាក់ ចងកធ្វើអត្តឃាតខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅខេត្តកំពង់ធំ

កំពង់ធំ: ថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី
មានករណីមនុស្សស្លាប់ ដោយសារការធ្វើអត្តឃាតចងក ស្ថិតនៅចំណុចភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ស្ពឺ ។

សពជនរងគ្រោះឈ្មោះ សូ អាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ដឹងព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញ បានសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព ។

យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះ សូ អាត ស្លាប់ដោយសារការធ្វើអត្តឃាត ចងក មិនមានការពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ ។

មូលហេតុ៖ ជនរងគ្រោះជាមនុស្សញៀនស្រា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះខាងលើ ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់