ភ្នំពេញៈ ដោយសារតែគ្មានផ្លូវសម្រាប់ធ្វើដំណើរជាច្រើនឆ្នាំមកហើយនោះ បងប្អូនប្រជាពលរដ្ឋ ជាច្រើនគ្រួសាររស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទូចស្នើសុំដល់អាជ្ញាធរខណ្ឌសែនសុខ ជាពិសេសសាលារាជធានីភ្នំពេញ ជួយពន្លឿនការធ្វើផ្លូវជូនពួកគាត់ ដើម្បីជាប្រយោជន៍រួម។ នេះគឺជាការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះប្រាប់ឲ្យដឹង កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ។
ប្រជាពលរដ្ឋរៀបរាប់ប្រាប់ឲ្យដឹងថា ការស្នើបើកធ្វើផ្លូវនេះ គឺពួកគាត់បានស្នើសុំត្រឹមត្រូវចាប់ពីថ្នាក់ភូមិ សង្កាត់ ខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ តាំងពីអំឡុង ឆ្នាំ២០១៣ មកម្ល៉េះ ព្រមទាំងមានចំណារឲ្យបើកធ្វើផ្លូវចេញពីសាលារាជធានីភ្នំពេញ ចំនួន ៤ច្បាប់ ចុះហត្ថលេខាផ្ទាល់ពីលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ទុយទៅវិញរហូតមកដល់បច្ចុប្បន្ននេះ គឺមិនទាន់បានបើកធ្វើផ្លូវជូនពួកគាត់នៅឡើយទេ ។
ប្រជាពលរដ្ឋបានលើកឡើងបន្តឲ្យដឹងថា អ្វីដែលជារាំងស្ទះ ក្នុងការធ្វើផ្លូវជូនពួកគាត់ប្រើប្រាស់នោះ គឺមានដីមួយឡូត៍ដ៏ធំមួយកន្លែងរបស់លោក ឧកញ៉ា ថៃ ម៉េងលីម បានធ្វើរបងបាំងកាត់បណ្តោយផ្លូវនេះ ទើបធ្វើឲ្យការស្ថាបនាផ្លូវ មានការរាំងស្ទះរាប់ឆ្នាំមកហើយ ។ ដោយឡែកផ្លូវដែលពួកគាត់ស្នើសុំបើកធ្វើការស្ថាបនានោះ គឺផ្លូវលេខ ១៩៧៤ តផ្ជាប់ពីផ្លូវលេខ១០០៣ ទៅដល់ផ្លូវ៥៩៨ ប្រវែង ៤៦០ម៉ែត្រ ។ ពាក់ព័ន្ធទៅនឹងការលើកឡើងពីប្រជាពលរដ្ឋអំពីបញ្ហាបើកធ្វើផ្លូវនេះ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងតាមរយៈទូរស័ព្ទថា ករណីនេះលោកទទួលបានដំណឹងរួចមកហើយ អំពីទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ អំពីការបើកផ្លូវនេះ ប៉ុន្តែបញ្ហាទាំងនេះ គឺខាងមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ សាលារាជធានីភ្នំពេញ កំពុងធ្វើការដោះស្រាយ ។
លោក ប៉ឹល កុសល មានប្រសាសន៍បន្តថា ចំពោះបញ្ហាទាំងអស់នេះ គឺរូបលោក និងលោក ស៊ុយ សារិត អភិបាលរងសាលារាជធានីភ្នំពេញ ធ្លាប់បានចុះពិនិត្យរួចទៅហើយ ដោយពិនិត្យឃើញថា មានសំណង់ ២កន្លែង សាងសង់គ្មានច្បាប់អនុញ្ញាតិ ហើយរាល់បញ្ហាទាំងនេះ គឺខាងមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ សាលារាជធានីភ្នំពេញ កំពុងធ្វើការដោះស្រាយជាបណ្តើរៗ ដើម្បីបើកធ្វើជាផ្លូវ សម្រាប់បងប្អូនប្រើប្រាស់ ។ ជុំវិញបញ្ហានេះ បើមានដំណោះស្រាយយ៉ាងណានោះលោកនិងជំរាបជូនបន្តទៀត។
លុះមកដល់ព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០១៦នេះគេឃើញមានវត្តមានរបស់អភិបាលរងរាជធានីភ្នំពេញលោកប្រធានមន្ទីសាធារណៈការណ៍រាជធានីភ្នំពេញលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយ៍កម្មនិងសំណង់ សាលារាជធានីភ្នំពេញ លោកបុឹល កុសល អភិបាលខណ្ឌសែនសុខរួមនិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតបានបង្កើតជាគណៈកម្មការចុះមកដល់ទីតាំងខាងលើពិនិត្យនិងដោះស្រាយជាមួយម្ចាស់ដីដើម្បីឲ្យបានផ្លូវជូនប្រជាពលរដ្ឋ។
លោកបុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌបានមានប្រសាសន៍ថាបន្ទាប់ពីគណៈកម្មការ សាលារាជធានីនិងខណ្ឌបានធ្វើការដោះស្រាយជាមួយម្ចាស់ដីរួចមកក៍មានកាឯកភាពគ្នាថានិងបើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋដោយធ្វើអែបរបងដីដែលមានទទឺង១០ម៉ែត្រទៅដល់ផ្លូវ១០០៣ហើយប្រជាពលរដ្ឋក៏មានការឯកភាព។ លោកអភិបាលខណ្ឌបានបន្តថានៅថ្ងៃចន្ទនេះនិងមានជំនាញចុះធ្វើការវាស់វែងម្តងទៀត៕
https://youtu.be/3_J-KTUHEUU
មតិយោបល់