ព័ត៌មានជាតិ

ថៃចាប់ជនជាតិខ្មែរ ៣នាក់ ដែលលួចឆ្លងដែនចូលទៅកាប់ឈើ

បាត់ដំបងៈ ជនជាតិខ្មែរចំនួន ៣នាក់ ត្រូវបានក្រុមតម្រួតថៃ សហការជាមួយកំលាំង រដ្ឋបាលព្រៃឈើ ធ្វើការឃាត់ខ្លួនព្រមទាំងដកហូតបាននូវសម្ភារៈពាក់ព័ន្ធមួយចំនួន ខណៈដែលពួកគេកំពុងធ្វើសកម្មភាពប្រើប្រាស់រណាយន្ត ត់ឈើនៅក្នុងព្រៃ លើទឹកដីថៃ ដែលជាតំបន់ហាមឃាត់ ។

តាមប្រភពព័ត៌មានពីក្នុងប្រទេសថៃបានឲ្យដឹងថា កំលាំងវរៈព្រំដែនថៃ (ឈុតខ្មៅ )បានសង្គេតឃើញជាប្រចាំនូវស្លាកស្នាមនៃការលបឆ្លងដែនចូលទៅកាប់ឈើក្នុងទឹកដីថៃក្បែចំនុចបង្គោលព្រំដែនលេខ ៦៧ ក្នុងភូមិសាស្ត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរីប្រទេសថៃ។ ក្រោយពីបានសុំកិច្ចសហការរួចមក នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះកំលាំងវរៈការពារព្រំដែន បានសហការជាមួយកំលាំងរដ្ឋបាលព្រៃឈើ និងកំលាំងស្ថានីយ៍តម្រួត នៃអធិការដ្ឋាន ពោងណាំរ៉ន បានចេញប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ព្រមទាំងបានឮសម្លេងរណាយន្ត រំពងពេញព្រៃ ទើបធ្វើការឡោមព័ទ្ធដោយស្ទាក់ចាប់បានជនជាតិខ្មែរចំនួន ៣នាក់ ព្រមទាំងដកហូតបាននូវរណាយន្តជាច្រើនគ្រឿងផងដែរ ដែលជាវត្ថុតាងប្រព្រឹត្តបទល្មើស ។

ក្រោយពេលធ្វើការឃាត់ខ្លួនរួចមក កំលាំងចំរុះបានប្រគល់ជនជាតិខ្មែរទាំង ៣រូបទៅឲ្យកំលាំងអធិការដ្ឋាន ស្រុកពោងណាំរ៉ន ក្នុងខេត្ត ច័ន្ទបុរី នាំខ្លួនយកទៅ សាកសួរបន្ត ដើម្បីចាត់បញ្ជូនតាមផ្លូវច្បាប់៕

photo_2016-08-21_19-34-51photo_2016-08-21_19-34-55photo_2016-08-21_19-34-59photo_2016-08-21_19-35-11photo_2016-08-21_19-35-14photo_2016-08-21_19-35-21photo_2016-08-21_19-35-25photo_2016-08-21_19-35-32photo_2016-08-21_19-35-34photo_2016-08-21_19-35-40photo_2016-08-21_19-35-43photo_2016-08-21_19-35-50photo_2016-08-21_19-35-53photo_2016-08-21_19-36-00

មតិយោបល់