ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីដឹកជញ្ជូននិងប្រើប្រាស់នូវសារធាតុញៀន

សៀមរាប: នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកម្រើក ចូលសហការដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចម្រើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទ “ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចលើដងផ្លូវ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់៖

១-ឈ្មោះ សៅ សុភី ហៅចាម ភេទស្រី ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។ (ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

ដកហូតវត្ថុតាង៖ ម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់១.៧៥ក្រាម(ទម្ងន់សុទ្ធ) ។
ថ្នាំគ្រាប់មេតំហ្វេតាមីន (WY)ចំនួន០៧គ្រាប់ ស្មើនឹងទម្ងន់០.៧៣ក្រាម(ទម្ងន់សុទ្ធ) ។
ទរស័ព្ទដៃចំនួន០២គ្រឿង ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់