ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត ពាក់ស្លាកលេខរដ្ឋ17 2-5776 បុករះរត់គេចជាច្រើនខណ្ឌទើបឃាត់បាន

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង០៥និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហ្វតមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ17 2-5776 បុករះរថយន្តជាមួយម៉ូតូ បណ្តាលឲ្យរងការខូចខាត បង្កហេតុនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បើករត់គេចមកជាប់ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់