ព័ត៌មានជាតិ

រងរបួសធ្ងន់ស្រាលចំនួន០៣នាក់ បន្ទាប់ពីបុរសម្នាក់បើករថយន្តហ្វតមួយគ្រឿង ជ្រុលទៅបុករថយន្តភ្លើងពេញទំហឹង

ភ្នំពេញ: នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកបររថយន្ត លក្ខណ:គ្រួសារបានបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថភ្លើងកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យវិលមួយជុំ សំណាងល្អរងរបួសស្រាល រថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ ចំណែកឯរថភ្លើងបើកបន្តទៅមុខ បាត់ស្រមោល ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តបើកពីជើងទៅត្បូង បានដាក់បារ៉ាស់បាំងត្រឹមត្រូវ ខណ:ពេលនោះមានរថយន្តហ្វត ពណ៌ស ពាក់ស្លាកលេខសៀបរាប 2C 4536 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថភ្លើងចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរថយន្តវិលមួយជុំ សំណាងល្អអ្នករួមដំណើរ៣នាក់ រងរបួសស្រាល រថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថភ្លើងបើកបន្តទៅមុខបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ ស្ទូចរថយន្តបង្កមករក្សាទុក ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់