ព័ត៌មានជាតិ

បង្ក្រាប​មុខសញ្ញា​ជនសង្ស័យម្នាក់ ​ពាក់ព័ន្ធករណី​គ្រឿងញៀន និងដកហូតវត្ថុតាងចំនួន២៣កញ្ចប់

​កំពង់ស្ពឺ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាល បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១២​និង​៥០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​​សំរោង​ទង​ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ម្នាក់​ នៅ​ចំណុច​ភូមិ​បាក់​ចិ​ញ្ជៀ​ន​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ​ ទូច​ វិ​ឆៃ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​ចាក់​កាំបិត​ ឃុំ​វល្លិ​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​បាន​ដកហូត​វត្ថុ​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ២៣​កញ្ចប់​តូច​​ និង​ទូរស័ព្ទ​១​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​កម្លាំង​ការិយាល័យ​ជំនាញ​ កំពុង​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់