បរទេស៖ ក្លឹប New York City FC បានប្រកាសកាលពីថ្ងៃចន្ទថាក្លឹបបានសម្រេចចិត្តក្នុងការចុះកុងត្រានាំយកកីឡាករវ័យទើបតែ១៤ឆ្នាំម្នាក់មានឈ្មោះថា Maximo Carrizoនិងបានធ្វើឲ្យកីឡាកររូបនេះក្លាយទៅជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់លីគអាមេរិក។
កីឡាករ Carrizo បានចុះកុងត្រាដែលមានសុពលភាពរហូតទៅដល់ឆ្នាំ២០២៧និងអាចបន្តរយៈពេលមួយឆ្នាំបន្ថែមទៀតហើយកំណត់ត្រានេះត្រូវបានក្លាយទៅជាកំណត់ត្រាថ្មីក្រោយកីឡាករ Axel Kei ធ្លាប់បានធ្វើម្តងហើយជាមួយនឹងក្លឹប Salt Lake ។
គួរឲ្យដឹងដែរថាកន្លងមក Carrizo បានចូលរួមជាមួយនឹង NYCFC ក្នុងឈុតថ្នាលយុវជនតាំងតែពិឆ្នាំ២០១៨មកម្ល៉េះហើយទើបតែបានបង្ហាញខ្លួនដំបូងឲ្យក្លឹបកាលពីរដូវរងាកន្លងទៅនេះនិងក៏មានឈ្មោះជាជម្រើសជាតិអាមេរិកក្រោមអាយុ១៥ឆ្នាំផងដែរ៕
មតិយោបល់