ព្រៃវែង: យុវជនឈាមរាវម្នាក់ ដោយសារតែមើលរឿងស៊ិចតាមទូរស័ព្ទច្រើនពេក ធ្វើឱ្យតុណ្ហាឡើងខ្លាំងទ្រាំមិនបាន ក៍ធ្វើសកម្មភាពលបឡើងហែកបង្អួចចូលផ្ទះ ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៤ឆ្នាំ តែត្រូវក្មេងស្រីស្រែកផ្អើលឆោឡោ ដល់អ្នកជិតខាងនាំគ្នាចូលទៅជួយនឹងព័ទ្ធចាប់បានភ្លាមៗតែម្តងប្រគល់ឱ្យសមត្ថកិច្ច។
ស្នងការរងខេត្តព្រៃវែងលោក ពៅ ជូវី បានប្រាប់ឲ្យដឹងថា ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីម៉ោងប្រហែល ០០នឹង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ។
លោក ពៅ ជីវី បានប្រាប់ថា ជនសង្សយ័ដែលឃាត់ខ្លួននេះ មាន ឈ្មោះ ទុយ មាស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិកើតហេតុ ខាងលើ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឡើងតាមបង្អួចចូលទៅចាប់នារីរងគ្រោះរំលោភមែនតែពុំបានសម្រេចទេ ដោយសារនាងស្រែក និងរើបំរាស់ខ្លាំងពេក។ ហើយមូលហរតុដែលខ្លួនធ្វើបែបនេះ មកពីខ្លួនមើលរឿងស៊ិចហើយក៍កើតចំណង់ចង់រួមភេទ។
ចំណែកនារីជាជនរងគ្រោះឈ្មោះ យ៉ាត ស្រីណុច អាយុ១៤ឆ្នាំរស់នៅភូមិ កើតហេតុ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួន បំពេញនីតិវិធិចាត់ការបន្តតាមផ្លូវច្បាប់នឹងបញ្ជូនទៅសាលាដំបូងខេត្ត នាថ្ងៃ១៤កុម្ភះនេះ។ នេះហើយលទ្ធផលមើលរឿងអាសអាភាសច្រើនពេក បណ្តាលឱ្យទប់អារម្មណ៍មិនបាន ឈានទៅហ៊ានប្រព្រឹទ្ធអំពើដែលសង្គមស្អប់ខ្ពើម ទីបំផុតមានទោសបែបហ្នឹង៕
មតិយោបល់